ចាប់សត្វក្រពើរបានមួយក្បាលយ៉ាងធំទម្ងន់ជាងកន្លះតោន បន្ទាប់វាចាំចាប់មនុស្សស៊ីអស់ 60 ឆ្នាំ

អ្នកគ្រប់គ្រងសត្វព្រៃបានចាប់សត្វក្រពើរមួយក្បាលដែលមានប្រវែង ៤.៧១ ម៉ែត្របានសម្រេចបន្ទាប់ពីវាបានលាក់ខ្លួននៅក្បែរទូកអស់រយៈពេលមួយទសវត្សមកហើយ។
សូមទស្សនាវីដេអូខាងក្រោម៖


សត្វក្រពើរឈ្មោលដែលមានទម្ងន់ ៦០០ គីឡូក្រាមនេះវាទំនងជាមានអាយុយ៉ាងហោចណាស់ក៍ ៦០​ ឆ្នាំដែរ។ វាបានក្លាយជាសត្វក្រពើរដ៏ធំបំផុតមិនធ្លាប់មានពីមុនមកដែលត្រូវគេចាប់នៅតាមទន្លេរកាថឺរៀន នៅដែនដីភាគខាងជើង ប្រទេសអូស្តា្រលី។
រាប់ពីចុងច្រមុះរបស់វារហូតដល់កន្ទុយគេឃើញថាវាមានប្រវែងស្មើរនឹងរថយន្តខ្នាតធម្យមមួយគ្រឿង។

លោក Heydon ដែលជាអ្នកចាប់សត្វក្រពើរមួយក្បាលនេះបានអោយដឹងថា នៅពេលដែលវាមានទំហំធំបែបនេះពួកគាត់ត្រូវតែធ្វើឡើងដោយស្ងប់ស្ងាត់។ ដូច្នេះវានឹងមិនធ្វើអ្វីប៉ះពាល់ដល់ពួកគាត់ឡើយ។

គាត់បានបន្ថែមថាវាគឺជាសត្វក្រពើរទី ៧ ហើយដែលត្រូវបានគេចាប់ចេញពីទន្លេរ ដែលក្នុងនោះរួមមានទាំងពីរក្បាលផងដែលមានប្រវែង ៣.៩២ ម៉ែត្រនិងមួយទៀតប្រវែង ៣.៩៧ ម៉ែត្រ។ ពួកវាត្រូវគេចាប់បានកាលពីខែកុម្ភៈនិងខែមិនា៕

Leave a Reply

Your email address will not be published. Required fields are marked *